រថយន្តទំនើបថយបុកកង់បី កល់ទើរលើរបាំងថ្ម រងរបួស២នាក់

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តទំនើប បោកផ្ទប់ម៉ូតូកង់បី រួចទើរលើរបាំងថ្ម បណ្ដាលឱ្យមនុស្ស២នាក់រងរបួស នៅវេលាម៉ោប្រមាណជិត៩ព្រឹក ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣​ ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុន្នីវង្ស​ សង្កាត់បឹងកេងកងទី១​ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ​ ។

រថយន្តបង្កម៉ាក​ លុចសុីស​ LX570 ពណ៌ស្ក​រ ពាក់ផ្លាក​លេខ​ ភ្នំពេញ​ 2AT-8288 បើកបរដោយបុរសវ័យជាង៥០ឆ្នាំ ឯម៉ូតូកង់៣ពាក់ផ្លាកលេខ ភ្នំពេញ1HZ-9549 អ្នកបើកបរ និងភ្ញៀវជនជាតិបរទេសម្នាក់ រងរបួសស្រាល ។ 

តាមការបញ្ជាក់ពីអ្នកបើកបរម៉ូតូកង់៣និយាយថា មុនពេលកើតហេតុ គាត់ដឹកភ្ញៀវចេញពីម្ដុំស្តុបបូកគោ បំណងមកម្ដុំមេភ្លើងដោយធ្វើដំណើរក្នុងទិសដៅពីពីត្បូងមកជេីង ឯរថយន្តបើកថោយក្រោយ ចេញពីហាងមួយ ដោយល្បឿនលឿនខ្លាំង ( ទំនងជាប់ហ្គែរ ) មកបុកផ្ទប់កង់បីរបស់គាត់ពេញទំហឹងតែម្ដង ។ 

ក្នុងហេតុការណ៍នេះ ទាំងរថយន្តនិងម៉ូតូកង់បីរងការខូចខាត និងរលំខូចខាតរបាំងថ្មចំនួន៥កង់ និងមនុស្ស២នាក់រងរបួសស្រាល ។អ្នកបើកបររថយន្ត ពុំបានបញ្ជាក់ពីមូលហេតុប្រាប់សារព័ត៌មាននោះទេ ។ ភ្លាមៗ សមត្ថកិច្ចបានមកដល់កន្លែងកើតហេតុ វាស់វែងនិងរថយន្តបង្ក​និងកង់បី យកទៅរក្សាទុកនៅចរាចរណ៍ភ្នំពេញ​ ដេីម្បីដោះស្រាយគ្នា តាមច្បាប់ពេលក្រោយ​ ៕ ដោយ ៖ សំណាង៩៦ 

Leave a Reply

Your email address will not be published. Required fields are marked *