បើឃើញភិនភាគបែបនេះ សូមរាយការណ៍ទៅសមត្ថកិច្ចជាបន្ទាន់

ភ្នំពេញ ៖ ជនបរទេស៥រូប ត្រូវបានសមត្ថកិច្ចកម្ពុជា ប្រកាសស្វែងរកចាប់ខ្លួន ដើម្បីចាត់ការតាមនីតិវិធី ដោយសារជនបរទេសទាំង៥រូបនេះ ជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ។ 

លិខិតចុះថ្ងៃទី​ ២៨ ខែ​មីនា​ ឆ្នាំ​២០២៣​ របស់លោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការងនគរបាលជាតិ និងជាប្រធានក្រុមការងារប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមម៉ូតូធំ បានជម្រាបមក ឯកឧត្ដម/លោកស្នងការ នគរបាលរាជធានី-ខេត្ត ជុំវិញករណី សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលកំពុងមានវត្តមាននៅក្នុងប្រទេសកម្ពុជា ចំនួន០៥រូប ។

យោងតាមលិខិតនគរបាលសហព័ន្ធអូស្រ្តាលី ( AFP ) បានបង្ហាញថា នគរបាលប្រទេសនូវែលសេឡង់ បានផ្ដល់ដំណឹងជូននគរបាលសហព័ន្ធអូស្ត្រាលី មកថា សមាជិកក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន និង បទល្មើសខុសច្បាប់ជាច្រើន ដែលកំពុងមានវត្តមាន នៅក្នុងប្រទេសកម្ពុជា ចំនួន០៥រូប ដែលមានសញ្ជាតិនូវែលសេឡង់ទាំងអស់ ។ សេចក្ដីលម្អិតពីអត្តសញ្ញាណ មាននៅក្នុងលិខិត ។ 

លោកឧត្ដមសេនីយ៍ឯក ឌី វិជ្ជា បានស្នើបណ្តាស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត យកចិត្តទុកដាក់ខ្ពស់ ក្នុងករណីក្រុមឧក្រិដ្ឋជនម៉ូតូធំ Head Hunters Motorcycle Club ចំនួន០៥រូបខាងលើ មានវត្តមានក្នុងខេត្តសាមី សូមផ្ដល់ព័ត៌មានមក លោកឧត្តមសេនីយ៍ទោ ឈួ ចាន់ថន ប្រធានក្រុមប្រតិបត្តិការផ្ទាល់-TCT និងជាសមាជិកក្រុម ប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបក្រុមឧក្រិដ្ឋជនម៉ូតូធំOMCG ដែលមាន លេខទូរស័ព្ទ ០៧៧ ៦៦៨ ៦៦៦ ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *