ម៉ូតូបុកម៉ូតូ បណ្តាលឱ្យមនុស្ស៣នាក់ បាត់បង់ជីវិត នៅក្រុងច្បារមន

កំពង់ស្ពឺ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ បណ្តាលឱ្យមនុស្ស៣នាក់បាត់បង់ជីវិត នៅនឹងកន្លែង កើតឡើងនាថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង១០ និង១៥នាទីយប់ នៅលើផ្លូវជាតិលេខ៤៤ គីឡូម៉ែត្រលេខ០៦-០៧ត្រង់ចំណុចភូមិផ្គង់ សង្កាត់ច្បារមន ក្រុងច្បារមន​ ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM  125CC ពណ៌ខ្មៅ  ស៊េរី២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ 1M-3559 អ្នកបើកបរឈ្មោះ ភន ណាក់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិច្រកបានសុខ ឃុំខ្ទុំក្រាំងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិច ។

លុះពេលមកដល់ត្រង់ចំណុចដូចខាងលើ បានទៅបុកជាមួយម៉ូតូ ០១គ្រឿង ម៉ាកHONDA DREAM 125CC ពណ៌ខ្មៅ ស៊េរី២០១៩ ពាក់ស្លាកលេខកំពង់ស្ពឺ1M-1431 អ្នកបើកបរឈ្មោះ ជា ធឺន ភេទប្រុស អាយុ៣៨ឆ្នាំ និងអ្នករួមដំណើរ០១នាក់ ឈ្មោះ ហុង ប៊ុន្ថា ភេទប្រុស អាយុ៤២ឆ្នាំ ទាំងពីរនាក់រស់នៅភូមិលាក់អន្លូង ឃុំរលាំចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងតែបើកបរបញ្ច្រាសទិសគ្នា បណ្តាលឲ្យឈ្មោះ ភន ណាក់  ឈ្មោះ ជា ធឺន និងឈ្មោះ ហុង ប៊ុន្ថា បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុតែម្តង។

ក្រោយពីកើតហេតុសមត្ថកិច្ចធ្វើការវាស់វែងរួច សាកសពទាំងបីនាក់ខាងលើ បានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ រីឯវត្ថុតាងម៉ូតូ ០២គ្រឿង បានយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *