ឆេះក្លឹប៦៦៦ នៅខណ្ឌចំការមន មូលហេតុកំពុងស្រាវជ្រាវ

ភ្នំពេញ ៖ គ្រោះអគ្គីភ័យបានឆាបឆេះក្លឹប យីហោ៦៦៦ ស្ថិតនៅតាមបណ្តោយ ផ្លូវចៃកា ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទនេ្លបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង​ ១និង៣០នាទី រសៀល ថ្ងៃសៅរ៍ទី០១ ខែមេសា ឆ្នាំ២០២៣ ។ 

សមត្ថកិច្ចឱ្យដឹងថា មានករណីអគ្គីភ័យ​កនៅចំណុចកឹ្លប៦៦៦  ប្រភេទសំណង់ ថ្មបេតុងប្រក់ស័ង្កសី ទំហំ ៣០ម៉ែត្រ x ៤០ម៉ែត្រ ឆេះខូចខាតសម្ភារៈមួយចំនួន ដែលមាននៅក្នុងបន្ទប់ចំនួន២បន្ទប់ នឹងពុំបណ្ដាលអោយឆេះរាលដាល ដល់អ្នកក្បែរខាងឡើយ ។ ម្ចាស់ទីតាំងមានឈ្មោះ ង៉ែត ដារ៉ា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ជាតំណាងអោយម្ចា់សក្លឹប ។ 

សមត្ថកិច្ចបន្តថា ក្រោយទទួលបានករណីគ្រោះអគ្គីភ័យនេះ សមត្ថកិច្ចបានចុះអន្តរាគមន៍ និងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាង២០រថយន្តដើម្បីទប់ស្កាត់ និងរលត់ជាស្ថាពរ នៅម៉ោង ២និង៣០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល។ ចំពោះមូលហេតុ កំពុងស្រាវជ្រាវ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *