អ្នកមានឡានប្រភេទនេះ ប្រុងប្រយ័ត្នចោរលួចតែមួយភ្លែតទេ

ភ្នំពេញ ៖ ស្រ្តីរងគ្រោះដោយសារចោរលួចរបាំងក្រោយរថយន្ត បានបង្ហោះនិងវីដេអូចែករំលែកដល់មហាជន សូមបង្កើនការប្រយ័ត្នឱ្យកុំជួបករណីរងគ្រោះដូចរូបគាត់ ព្រោះចោរជិះរថយន្តទំនើប មកលួចរបាំងក្រោយ នៃទ្រុងរថយន្តរបស់គាត់តែមួយភ្លែតប៉ុណ្ណោះ ។ 

យោងតាមគណនេយ្យហ្វេសបុកមួយ ឈ្មោះJing Jing បានបង្ហាញនៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២៣ ពីរូបភាពវីដេអូ ថតដោយកាំមេរ៉ាសុវត្ថិភាព បង្ហាញពីភិនភាគនិងសកម្មភាពរបស់ចោរ លួចរបាំងផ្នែកខាងក្រោយរថយន្តរបស់គាត់ កាលពីវេលាម៉ោង៤និង៥០ទៀបភ្លឺ ថ្ងៃ២៤ ខែមីនា ឆ្នាំ២០២៣ ខណៈរថយន្តទុកនៅបុរីមួយ ប៉ុន្តែមិនបានបញ្ជាក់ទីតាំងនោះទេ ។ 

សាររបស់ជនរងគ្រោះនិយាយថា « ពិតជាគួរអោយខ្លាចណាស់បងប្អូន ជិះសុទ្ធតែឡានចូលលួចក្នុងបុរី… សូមបងប្អូនមេត្តាបង្កើនការប្រុងប្រយ័ត្នផង ពិសេសបងប្អូនដែលរស់នៅក្នុងបុរីហើយចតឡាននៅមុខផ្ទះ។ ~សូមជួយគ្នាស៊ែរផងដើម្បីសុវត្ថិភាពទាំងអស់គ្នា! សូមអរគុណ »៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *