បើករថយន្តសណ្តោងកុងតឺន័រលឿនពេក នៅផ្លូវកោង បណ្តាលឱ្យក្រឡាប់ បាត់បង់ជីវិត២នាក់

មណ្ឌលគិរី ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បើករថយន្តសណ្តោងកុងតឺន័រលឿនពេកនៅផ្លូវកោងបណ្តាលឱ្យក្រឡាប់ បាត់បង់ជីវិតមនុស្ស២នាក់ កើតឡើងនៅលើដងផ្លូវជាតិលេខ៧៦A នៅត្រង់ចំណុចទល់មុខស្នាក់ការសន្តិសុខ៧៦២ ស្ថិតនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីថ្ងៃសុក្រ ទី៣១ ខែមីនាឆ្នាំ២០២៣ នាវេលាម៉ោង១៥និង៣០នាទីរសៀល ។

សមត្ថកិច្ចនិយាយថា ដំបូងមានរថយន្តម៉ាកV1 សណ្តោងរ៉ឺម៉កក្បាលពណ៌ឈាមជ្រូក រ៉ឺម៉កពណ៌ស ពាក់ស្លាកលេខក្បាលខាងមុខភ្នំពេញ 3B-9826 រ៉ឺម៉កខាងក្រោយពាក់ស្លាកលេខព្រះសីហនុ 4A-2634 ដែលរថយន្តនេះដឹកជីអាចម៌គោ បើកបររថយន្តឈ្មោះសយ ជុំ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ននៅភូមិសាឡង់ទី២ឃុំដា ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានបាត់បង់ជីវិតនៅកន្លែងកេីតហេតុរួមនឹងស្រ្តីម្នាក់ទៀតដែលជាអ្នករួមដំណើរជាមួយមិនស្គាល់អត្តសញ្ញាណនៅឡើយក៏បានបាត់បង់ជីវិតជាមួយគ្នា ។

សមត្ថកិច្ចស្រុកពេជ្រាដា បានបញ្ជាក់ថា «ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើគឺបណ្ដាលមកពីអ្នកបើកបររថយន្តក្នុងល្បឿនលឿន ម៉្យាងផ្លូវកោងនឹងខ្វះការប្រុងប្រយ័ត្នទើបបណ្តាលឱ្យរេចង្កូតរថយន្តក្រឡាប់រថយន្តដោយខ្លួនឯងតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះទាំងពីរនាក់ខាងលើត្រូវបានកម្លាំងសមត្ថកិច្ចជំនាញសណ្តាប់ធ្នាប់នៃអធិការដ្ឋាននគរបាលស្រុកពេជ្រា ដាបានធ្វេីកំណត់ហេតុរងចាំសាច់ញាតិមកទទួលនិងប្រគល់សពដឹកយកទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត, ឯរថយន្តត្រូវខូចខាតទាំងស្រុងនៅកន្លែងកើតហេតុ៕(ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *