សុំលុយម្ដាយ៣០ម៉ឺនរៀលមិនបាន កម្រោលចូលប្រល័យម្ដាយខ្លួនឯង

ភ្នំពេញ ៖ ស្ត្រីវ័យចំណាស់ម្នាក់បានបាត់បង់ជីវិត ដោយសារកូនប្រុសបង្កើត កាលពីវេលាម៉ោង៨និង២០នាទីយប់ ថ្ងៃសុក្រ ទី៣១ខែមីនា ឆ្នាំ២០២៣ ចំណុចខាងជើងវត្តនាគវ័ន ផ្លូវ៦១២ ក្នុងភូមិ២៣ ក្រុម១០៦ សង្កាត់ បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ តូយ លឿយ ភេទស្រី អាយុ៥២ឆ្នាំ មុខរបរខាងអនាម័យ  ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុ ឯជនសង្ស័យមានឈ្មោះ ឈៀត ឆែល ភេទប្រុស អាយុ៣៥ឆ្នាំ មានជំងឺប្រសៃប្រសាទប្រចាំកាយ មុខរបរអូសរទេះនិងដឹកជញ្ជូន នៅផ្សារនាគមាស ស្នាក់នៅជាមួយម្ដាយ មានស្រុកកំណើតនៅស្រុកមេសាង ខេត្តព្រៃវែង ។

អ្នករស់នៅក្បែរខាងប្រាប់ឲ្យដឹងថា ជនសង្ស័យមានជំងឺប្រសៃប្រសាទ ហើយមុនពេលកើតហេតុ គេបានលឺ ស្រ្តីរងគ្រោះឈ្លោះគ្នារឿងជនសង្ស័យសុំលុយ៣០ម៉ឺនរៀល តែស្រ្តីរងគ្រោះគ្មានប្រាក់ឱ្យនោះទេ ។ មួយសន្ទុះមក ស្រាប់លឺសម្រែករបស់ស្រ្តីរងគ្រោះឱ្យគេជួយ ប៉ុន្តែគ្មានអ្នកហ៊ានចូលទៅជួយទេ ។ 

ក្រោយហេតុជនសង្ស័យ បោះកាំបិតចោល រួចប្រគល់ខ្លួនឱ្យអ្នកជិតខាងចាប់ ប្រគល់ជូនសមត្ថកិច្ច យកទៅប៉ុស្តិ៍នគរបាល រដ្ឋបាលបឹងកក់ទី២ ដើម្បីចាត់ការតាមតិវិធី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *