កណ្ដាលអធ្រាត្រ នារីម្នាក់បើករថយន្តទំនើបBentley ជ្រុលបុករបាំងថ្ម

ភ្នំពេញ ៖ នារីស្រស់ស្អាតម្នាក់ បានបើករថយន្តជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវ កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី១ ខែមេសា ឆ្នាំ២០២៣ ស្ថិតនៅមហាវិថីព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ 

រថយន្តបង្កម៉ាក Bentley ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AK-2222 បើកបរដោយនារី ស្រស់សោភា ម្នាក់ បានចាកចេញពីកន្លែងកើតហេតុបាត់ បន្សល់រថយន្តទៅមុខលេងលួច ឯរបាំងថ្មចែកទ្រូងផ្លូវ ប៉ើងរបាំងថ្មចំនួនពីរកង់ចេញពីជួរ និងខូចខាតបាក់បែកតិចតួច។ 

ប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តទំនើបតម្លៃថ្លៃខាងលើ ធ្វើដំណើរតាមបណ្ដោយមហាវិថីព្រះនរោត្តមទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ ជ្រុលទៅបុករបាំងថ្មតែម្ដង ។ 

ប្រភពបន្តថា ភ្លាមៗគេឃើញនារីម្នាក់ បានចាកចេញពីរថយន្ត រួចមានរថយន្តមកទទួល ចាកចេញពីកន្លែងកើតហេតុបាត់ ។ ក្រោយពីកើតហេតុ សមត្ថកិច្ចវាស់វែងយករថយន្ត បង្កទៅរក្សាទុក រង់ចាំម្ចាស់ចូលខ្លួន មកដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *