ទំនងចេញពីស៊ីការ ស្រវឹងបើករថយន្តជ្រុលបុកម៉ូតូ បណ្ដាលបុរសម្នាក់ស្លាប់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត ខណៈជិះម៉ូតូត្រូវរថយន្ត កាលពីវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី៣១ ខែមីនាឆ្នាំ២០២៣ នៅជិតព្រីមមៀរ តាមបណ្ដោយផ្លូវ៩២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ 

រថយន្តបង្កម៉ាក MAZDA PICK UP ពណ៌ស ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខ ភ្នំពេញ2BB-6433 បើកបរដោយបុរសម្នាក់ (ស្រវឹង) វ័យប្រហែលជាង៥០ឆ្នាំ និងរួមដំណើរបុរស3នាក់ទៀត (ទំនងទើបចេញពីការគេ) ឯជនរងគ្រោះ ភេទប្រុស វ័យប្រហែល៥០ឆ្នាំជិះម៉ូតូម៉ាកគុបជ្រុង ពណ៌ខៀវចាស់ ពាក់ស្លាកលេខ ក.6517 កណ1 ។ 

ប្រជាពលរដ្ឋឲ្យដឹងថា រថយន្តបង្កជិះតាមផ្លូវ៩២ ទិសដៅពីកើតទៅលិច ល្បឿនយ៉ាងលឿន បានវ៉ារថយន្តមួយគ្រឿង ក៏ជ្រុលចូលទៅចំណីផ្លូវខាងម៉ូតូ ដែលកំពុងមកពីលិចទៅកើត ( ផ្ទុយទិសគ្នា ) ចំពេញទំហឹងតែម្ដង ។ ភ្លាមៗ រថយន្តនិងអ្នកបើកបរ ពលរដ្ឋឃាត់បាន ប្រគល់ជូនសមត្ថកិច្ច ។ 

ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ ចំណែកសពតម្កល់ទុកនៅវត្តទឹកថ្លា រងចាំសាច់ញាតិមកទទួលយក ទៅធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *