ក្មេងស្រី៥នាក់ លង់ទឹកស្រះបាត់បង់ជីវិតទាំងអស់ ក្នុងពេលតែមួយ

បាត់ដំបង ៖ ក្មេងស្រីចំនួន៥នាក់ ត្រូវបានសាច់ញាតិស្វែងរកឃើញ បាត់បង់ជីវិតទាំងអស់ នៅក្នុងស្រះទឹក ក្រោយសាលាបឋមសិក្សា ស្រឡៅទង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ។ 

ក្មេងស្រីទាំង៥នាក់នោះទី១មានឈ្មោះ វុធ អី អាយុ៧ឆ្នាំ ភេទស្រី ទី២ឈ្មោះ ជា ស្រីខឿន អាយុ១១ឆ្នាំ ភេទស្រី ទី៣ឈ្មោះ លួង លីតា អាយុ៩ឆ្នាំ ភេទស្រី ទី៤ ឈ្មោះធីម ម៉េងលី អាយុ៩ឆ្នាំ ភេទស្រី និង៥ ឈ្មោះវ៉ាន់ គឹមហៀង អាយុ៩ឆ្នាំ ភេទស្រី ។ 

តាមប្រភពពីសាច់ញាតិបានឱ្យដឹងថា កូនៗរបស់ពួកគាត់បាន បាត់តាំងពីម៉ោ១២ថ្ងៃត្រង់ ទើបអាណាព្យាបាល និងចាស់ទុំ នាំគ្នាដើរស្វែងរកតាមផ្ទះតាមភូមិតែរកពុំឃើញ ។ លុះដល់ម៉ោង៥ល្ងាច ក៏ប្រទះឃើញសាកសពជាបន្តបន្ទាប់ នៅក្នុងស្រះទឹក ។ តាមការបញ្ជាក់ពីអ្នកជំនាញ ក្មេងស្រីរងគ្រោះបានបាត់បង់ជីវិត ដោយសារនាំគ្នាចុះលេងទឹក ទើបបណ្តាលឲ្យលង់ទឹកស្រះស្លាប់ ។ បច្ចុប្បន្នសពត្រូវបាន ក្រុមគ្រួសាររៀបចំធ្វើបុណ្យតាម ប្រពៃណី ៕ ដោយ ៖ គា សំណាង 

Leave a Reply

Your email address will not be published. Required fields are marked *