រថយន្តបែកកង់រ៉េទៅបុកម៉ូតូពីក្រោយ បណ្ដាលស្លាប់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវបានរថយន្ត បុកពេញទំហឹង នៅវេលាម៉ោង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ទី៣១  ខែមីនា ឆ្នាំ២០២៣ ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចៅមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

ជនរងគ្រោះមានឈ្មោះ សួន វុធ្ធី ភេទប្រុស អាយុ២២ឆ្នាំ កម្មករសំណង់ រស់នៅស្រុកសន្ទុក ខេត្តកំពង់ធំ អ្នករងរបួសធ្ងន់មានឈ្មោះ ឃាង ភេទប្រុស អាយុជា២០ឆ្នាំ នៅស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជិះម៉ូតូម៉ាកឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ1M-1043 ចំណែកឯរថយន្ត ម៉ាកTOYOTA SIENNA ពណ៌ស ស៊េរីឆ្នាំ២០០៥ ពាក់ស្លាកលេខ ភ្នំពេញ2AX-3877 បើបរដោយបុរសម្នាក់ បានរត់បាត់ ។ 

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញជនរងគ្រោះ ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវជាតិលេខ៣ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនល្មម ខណៈមកដល់ចំណុចកើតហេតុ ខាងលើក៏ស្រាប់តែរថយន្តបង្ក មកពីក្រោយយ៉ាងលឿន បានបែកកង់វេរមកបុក ម៉ូតូជនរងគ្រោះពេញទំហឹងតែម្ដង ។ 

ប្រភពបន្តថា ភ្លាមៗអ្នកបើករថយន្ត បានចុះចេញពីរថយន្តរត់បាត់ ។ ក្រោយកើតហេតុ សមត្ថកិច្ចវាស់វែង យកមធ្យោបាយទាំងពីរគ្រឿង ទៅរក្សាទុក រង់ចាំដោះស្រាយ នៅពេលក្រោយ ចំណែកសព ត្រូវយសាច់ញាតិ ដឹកទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *