ទិញបារីជក់ កេះដែកកេះក្បែរសាំងដប ឆាបឆេះទាំងម៉ូតូនិងមនុស្សរបួសធ្ងន់

ព្រះសីហនុ ៖ បុរសម្នាក់ត្រូវបានឆាបឆេះរងរបួសធ្ងន់ ខណៈជិះម៉ូតូចូលទិញបារី កេះដែកកេះក្បែរសាំងដប នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅម្តុំជិតស្ថានីយ៍រថភ្លើង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។ 

សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះខាងលើមាន ឈ្មោះ ម៉ៅ ម៉ាឡៃ ភេទស្រី  អាយុ៧០ ចំណែកបុរសម្នាក់ដែលរបួសធ្ងន់នោះមានឈ្មោះ គង់ សុីថា ប្រុស អាយុ៥៧ឆ្នាំ និងខូចខាតម៉ូតូមួយគ្រឿង ពណ៌ខ្មៅ ម៉ាក HONDA DREAM និងឆាបឆេះមុខផ្ទះតិចតួចមិនបង្ករាលដាលធ្ងន់ធ្ងរ ដោយសារសមត្ថកិច្ចអន្តរាគមន៍ ជួយពន្លត់ទាន់ពេល ។ 

ប្រភព័ត៌មានឱ្យដឹងថា បុរសរងគ្រោះបានជិះម៉ូតូមកទិញបារី ហើយកេះដែកកេះជក់បារី នៅក្បែរសាំងដប ដែលតាំងលក់នៅក្បែរនោះ ក៏ឆាបឆេះតែម្ដង ។ ភ្លាមៗ ជនរងគ្រោះ ត្រូវបានបញ្ចូនទៅសង្រ្គោះ នៅមន្ទីរពេទ្យ រាជធានីភ្នំពេញ ៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *