ជិះម៉ូតូជ្រុលទៅបុកបង្គោលភ្លើង បណ្តាលឲ្យបាត់បង់ជីវិត

ភ្នំពេញ ៖ បុរសម្នាក់បានបាត់បង់ជីវិត បន្ទាប់ពីបេីកម៉ូតូជ្រុលទៅបុកបង្គោលភ្លើង នៅវេលាម៉ោង ១១និង៣០នាទីយប់ ថ្ងៃអង្គារ ទី២៨ខែមីនា ឆ្នាំ២០២៣ ផ្លូវជាតិលេខ6A សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ សៅ សុខន អាយុ៣៧ឆ្នាំ រស់នៅភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជិះម៉ូតូម៉ាក ឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២៣ ពាក់ស្លាកលេខ ភ្នំពេញ1KA-0670 ។ 

មិត្តភក្តិជនរងគ្រោះនិយាយថា មុនពេលកេីតហេតុ ជនរងគ្រោះ ទើបចេញពីកម្មវិធី បំណងជិះម៉ូតូទៅផ្ទះ ជិះម៉ូតូម្នាក់ឯង តាមផ្លូវជាតិលេខ៦A ទិសដៅពីជេីងមកត្បូង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុ សង្ស័យស្រវឹងផងក៏រេចង្កូតមកខាងឆ្វេងដៃ ទៅបុកនឹងខឿនសួនច្បារ ផ្លោងបោកផ្ទប់ក្បាល ទៅនឹងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឱ្យស្លាប់តែម្ដង ។ 

ក្រោយកេីតហេតុ សមត្ថកិច្ចរវាស់វែងយកម៉ូតូ ទៅរក្សាទុកចំណែកសព ត្រូវសាច់ញាតិ យកទៅធ្វើបុណ្យ តាមប្រពៃណី ៕ ដោយ ៖ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *