ខឹងរឿងបំបែកបំបាក់, បាញ់ប្រពន្ធ ប្អូនថ្លៃ យាយ រួចបញ្ចប់ជីវិតខ្លួនឯងតាមក្រោយ

កំពង់ធំ ៖ ទីបំផុតជនដៃដល់បានធ្វើអត្តឃាត ជិតថ្នូរជីតារបស់ខ្លួន នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៣ ស្ថិតនៅតំបន់ជីពាំង ឃុំសាន់គស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បន្ទាប់ពីធ្វើសកម្មភាព បាញ់សម្លាប់ប្រពន្ធ , ប្អូនថ្លៃ និងយាយខាងប្រពន្ធ កាលពីវេលាយប់ម៉ោង៨និង២០នាទី ថ្ងៃទី២៧ មីនា ២០២៣ នៅផ្ទះជនរងគ្រោះ ភូមិដំរីងាប់ ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោគ ខេត្តកំពង់ធំ  ។

សមត្ថកិច្ចឱ្យដឹងថា ជនសង្ស័យឈ្មោះ ទឹម សុវណ្ណធារិទ្ធ ភេទប្រុស អាយុ២៩ឆ្នាំ ស្រុកកំណេីតនៅខេត្តសៀមរាប បច្ចុប្បន្នរស់នៅភ្នំពេញ ផ្លូវ២០០៤(បូរីសឡា) មុខរបរជាងចាក់សាក់និងស្រោបបន្តោងព្រះ បានធ្វេីសកម្មភាព យកអាវុធបាញ់ទៅលេីក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងអង្គុយលេងជុំគ្នា នៅក្រោមផ្ទះ បណ្តាលឱ្យស្លាប់២នាក់ និងរបួសធ្ងន់ម្នាក់ ។ 

ជនរងគ្រោះទី ១-ឈ្មោះសួស ផាត  ភេទស្រី អាយុ៥៦ឆ្នាំ(ស្លាប់) ត្រូវជាយាយ របស់(ហៀង រតនា) ទី២-ឈ្មោះហៀង សុធីនភេទប្រុស អាយុ១០ឆ្នាំ(ស្លាប់) ត្រូវជាប្អូនបង្កេីត របស់(ហៀង រតនា) និង ៣-ឈ្មោះហៀង រតនា ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាប្រពន្ធជនសង្ស័យ ។ ក្រោយពីធ្វេីសកម្មភាពរួចជនសង្ស័យបារត់គេចខ្លួនបាត់ រហូតព្រឹកទើបធ្វើអត្តឃាតនៅចំណុចខាងលើ ។ សមត្ថកិច្ចបានបញ្ជាក់ពីមូលហេតុ ដោយសារ មានទំនាស់នៅក្នុងគ្រួសារ ។ 

សូមបញ្ជាក់ថា ក្រោយធ្វើសកម្មភាពរួច និងមុនពេលធ្វើអត្តឃាត ជនសង្ស័យបានបង្ហោះសារជាច្រើន នៅលើហ្វេសបុក ឈ្មោះជាងម៉ាប់ស្រោបបណ្តោងព្រះ ៕ ដោយ ៖ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *