បញ្ជូនឪពុកចុងម្នាក់ ដែលបានបំពារបំពាន ទៅលើកូនស្រីដើម ឡើងតុលាការ

មណ្ឌលគិរី ៖ បុរសដែលជាឪពុកចុងម្នាក់ ដែលបានបំពារបំពានទៅលើកូនស្រីដើមបានសម្រេចជាបន្តបន្ទាប់ ត្រូវបានសមត្ថកិច្ចបញ្ជូនឡើងតុលាការខេត្តមណ្ឌលគិរី កាលពីថ្ងៃទី២៧មីនាឆ្នាំ២០២៣ ដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចនិយាយថា បន្ទាប់ពីបានទទួលពាក្យបណ្ដឹងពីស្ត្រីដែលជា ម្តាយរបស់ជនរងគ្រោះឈ្មោះ ឡ ត ន ភេទស្រីអាយុ១០ឆ្នាំ ស្ដីពីករណីឪពុកចុង ដែលត្រូវជាប្ដីក្រោយរបស់ខ្លួន អាយុ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ បានបំពារបំពានទៅលើកូនស្រីបង្កើតរបស់ខ្លួនកាលពីព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ (ជាថ្ងៃចុងក្រោយ)។

សមត្ថកិច្ចបន្តថា លោកស្រីឧត្តមសេនីយ៍ត្រី ហួន គឹមហេង ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានដឹកនាំកម្លាំងដែលមាន លោកនាយការិយាយល័យ និងសហការីក្នុងផែន សហការជាមួយកម្លាំងនគរបាលស្រុក មេប៉ុស្តិ៍ពូជ្រៃ ស្រុកពេជ្រាដា បានចុះប្រតិបត្តិការបង្ក្រាបករណីរំលោភសេពសន្ថវ: មានស្ថានទម្ងន់ទោស នៅចំណុចភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ហើយក៏បានឃាត់ខ្លួនជនសង្ស័យឈ្មោះ សន ណារ៉ុងភេទប្រុស អាយុ២៩ឆ្នាំ ។

សមត្ថកិច្ចបន្តថា ជនសង្ស័យបានប្រព្រឹត្តមកលើកូនស្រីចុង ឈ្មោះ ឡ ត ន ភេទស្រី អាយុ១០ឆ្នាំ គ្រប់ពេលធ្វើសកម្មភាពប្រព្រឹត្ត មកលើកូនស្រីចុង គឺឆ្លៀតពេលដែលម្តាយជនរងគ្រោះមិននៅផ្ទះ ។ ពេលដែលជនសង្ស័យធ្វើសកម្មភាពបានសម្រេចម្ដងៗ គឺតែងតែនិយាយគំរាមសម្លាប់ បើសិនជាជនរងគ្រោះ ហ៊ាននិយាយរឿងនេះប្រាប់ម្តាយ ឬ អ្នកដទៃ។

បច្ចុប្បន្នជនសង្ស័យ ខាងលើត្រូវបានកម្លាំងសមត្ថកិច្ច ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានកសាងសំណុំរឿង និងបញ្ជូនទៅអយ្យាការអមសាលាដំបូងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៧មីនា ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕(ដោយសំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *