ភ្នំពេញ ៖ គណៈបញ្ជាឯកភាពរដ្ឋបាល ខណ្ឌពោធិ៍សែនជ័យ ដឹកនាំលោក ផុន សុផាន អភិបាលរងខណ្ឌ នាថ្ងៃព្រហស្បតិ៍ ទី២៣ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ១០និង៣០នាទីយប់ បានចុះបង្រ្កាប ទីតាំងលួចលាក់លេងល្បែងខុសច្បាប់ (ហ្គេមបាញ់ត្រី និងទូហ្គេមលេងដាក់ប្រាក់) ០១កន្លែង ស្ថិតនៅភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ក្នុងការចុះបង្រ្កាបខាងលើនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានដកហូតវត្ថុតាងយកមករក្សាទុក នៅសាលាខណ្ឌ និងបានឃាត់ខ្លួនជនជាតិចិនចំនួន ០៤នាក់ យកទៅសាកសួរ នៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ៕ ដោយ ៖ ប៉ូច គឹមសុខ