ភ្នំពេញ ៖ នារីម្នាក់ បានលោតទឹកសម្លាប់ខ្លួនបានសម្រេច នៅលើស្ពានជ្រោយចង្វារចាស់ ខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញ កាលពីវេលាម៉ោងប្រមាណ១២និង៤០នាទីថ្ងៃត្រង់ ទី២៣ខែ មីនា ឆ្នាំ ២០២៣ ។
នារីរូបនោះមានឈ្មោះ សាលីម ហ្សាហ្វូរ៉ា អាយុ២៣ឆ្នាំ មានលំនៅភូមិទី១ សង្កាត់ជ្រោយចង្វារ មានកូនប្រុសម្នាក់អាយុជាង១ខួប ។
តាមសាក្សីឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីរូបនោះ ជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ បានធ្វើដំណើរឡើងស្ពានជ្រោយចង្វារ រួចឈប់ម៉ូតូ ដោះស្បែកជើង ព្រមទាំងសរសេរ ទុកលេខទូរស័ព្ទរបស់ម្តាយ រួចលោតចុះទៅក្នុងទន្លេបាត់តែម្ដង ។
តាមស្រ្តីជាម្តាយ បានរៀបរាប់ទាំងទឹកភ្នែកថា កូនស្រីរបស់គាត់មានវិបត្តិគ្រួសារ ប្តីឈ្លោះទាស់ទែងលែងលះគ្នាប្រមាណ១ឆ្នាំមកហើយ តែកូនស្រីគាត់ចិត្តមិនដាច់ នៅតែនឹកអាលោះអាល័យប្តី គ្មានពេលល្ហែ និងបានព្យាយាមសម្លាប់ខ្លួន ប្រមាណជាច្រេីនដងមកហើយ ៕ ដោយ ៖ ប៉ូច គឹមសុខ