ប៉ៃលិន ៖ កម្លាំងនគរបាលក្រុងប៉ៃលិន នៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៦និង១៥នាទីល្ងាចបានបញ្ជូនជនសង្ស័យ៤នាក់(ស្រីម្នាក់)ទៅពន្ធនាគារខេត្តប៉ៃលិន តាមដីកាបង្គាប់ឱ្យឃុំខ្លួនលេខ១២០,១២២,១២៤,១២៦ ចេញដោយលោក ជា សុខច័ន្ទដេត ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តប៉ៃលិន ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ពាក់ព័ន្ធគ្រឿងញៀន ។
សមត្ថកិច្ចនិយាយថា ជនសង្ស័យ៤នាក់រួមមាន ១-ឈ្មោះ លន់ វីត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដជនជាតិខ្មែរ រស់នៅភូមិប៉ាហុីជេីង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន , ២-ឈ្មោះ រឿន វី ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកម្មករសំណង់ ជនជាតិខ្មែរ រស់នៅភូមិទួលខៀវ សង្កាត់ប៉ៃលិនក្រុងប៉ៃលិន , ៣-ឈ្មោះ ឈឿន រីឆាត ភេទប្រុសអាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែរ រស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន និង ៤-ឈ្មោះ ឈាន ស្រីពេជ្រ ភេទ ស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនជាតិខ្មែរ សញ្ជាតិខ្មែររស់នៅភូមិប៉ាងរលឹម សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ជនសង្ស័យទាំង៤នាក់ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យពីបទជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន៕ ដោយ ធ្នូជ័យ