កំពង់ឆ្នាំង ៖ មានករណីភ្លើងឆេះព្រៃនិងចម្ការស្វាយ កើតឡើងនៅចំណុចចម្ការស្វាយបុរីរ័ត្ន ស្ថិតក្នុងភូមិថ្មី ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង៥និង១១នាទីល្ងាចហើយត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះជួយធ្វើអន្តរាគមន៍ពន្លត់ ។
សមត្ថកិច្ចបានឱ្យដឹងថា ក្រោមការដឹកនាំផ្ទាល់ពីលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ ,លោកឧត្តមសេនីយ៍ត្រីលុយ ឌីណា ស្នងការង ,លោកវរសេនីយ៍ឯក ទឹម ចាន់ធី អធិការនគរបាលស្រុករលាប្អៀរ ,កម្លាំងនគរបាលអន្តរាគមន៍ខេត្ត ,កម្លាំងនគរបាលពន្លត់អគ្គីភ័យខេត្ត ,កម្លាំងនគរបាលស្រុករលាប្អៀរ, នគរបាលប៉ុស្តិ៍ជ្រៃបាក់ និងប្រជាពលរដ្ឋក្នុងភូមិ សរុបចំនួន៦៧នាក់ បានជួយពន្លត់ភ្លើងឆេះព្រៃនិងចម្ការស្វាយ ដោយបានប្រើប្រាស់ឡានទឹកចំនួន០៤គ្រឿងដែលមានទំហំដីចំនួនជាង១០០០០ម៉ែត្រការ៉េ។
ភ្លើងបានរលត់ជាស្ថាពរ បន្ទាប់ពីកម្លាំងចម្រុះជួយពន្លត់អស់ជាច្រើនម៉ោង ហើយហេតុការណ៍ខាងលើនេះបណ្តាលឱ្យផលដំណាំមួយចំនួនធំ ក្លាយជាចំណីព្រះអគ្គី ៕(ដោយ សហការី)