សៀមរាប ៖ មានករណីគ្រោះអគ្គិភ័យមួយ បណ្តាលឱ្យឆេះអគារថ្មមួយកន្លែងដែលកំពុងសាងសង់ ស្ថិតនៅក្នុងក្រុមទី៤ភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប កើតឡើងនៅថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៧និង៤០នាទីព្រឹក ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ ថាប់ ភីរុណ ភេទប្រុស អាយុ៤៨ឆ្នាំ ។ មូលហេតុឆេះ បណ្តាលមកពីជាងកាត់ជញ្ជាំងថ្មប៉ះដែក បង្កជាផ្កាភ្លើងធ្លាក់លើសំឡីកែវប៉ុងបិទជាប់ជញ្ជាំង បង្កើតជាអណ្តាតភ្លើងឆាបឆេះតែម្តង។
ចំពោះករណីនេះ កម្លាំងនគរបាលខេត្តសៀមរាប បានចុះពន្លត់អគ្គិភ័យដោយប្រើប្រាស់រថយន្តពន្លត់អគិ្គភ័យចំនួន ០២គ្រឿង ទើបគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនេះ បានទាំងស្រុង ៕ដោយ ប៉ូច គឹមសុខ