ជិះម៉ូតូបណ្ដើរ ឆាតហ្វេសបុកបណ្ដើរ ក្រុមចោរមកឆក់ទូរស័ព្ទទៅបាត់ នៅជិតផ្សារកាប់គោ

ភ្នំពេញ ៖ ស្ត្រីម្នាក់បានបាត់បង់ទូរស័ព្ទ១គ្រឿង ខណៈជិះម៉ូតូត្រូវបជនសង្ស័យមួយក្រុម ឆក់បានសម្រេច កាលពីវេលាម៉ោង២និង៥០នាទីយប់ រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ទី២២ ខែមីនា ឆ្នាំ២០២៣ ត្រង់ចំណុច ជិតផ្សារកាប់គោ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

ជនរងគ្រោះជានារី សូមមិនបញ្ចេញឈ្មោះ ដោយជិះម៉ូតូមួយគ្រឿង ម៉ាកស្គុតពីរ ពណ៌ក្រហម ហើយបានបាត់ទូរស័ព្ទដៃមួយគ្រឿងម៉ាក iphone 11 pro mac ឯក្រុមជនសង្ស័យ មានគ្នាប្រហែល៨នាក់ ជិះម៉ូតូ៤គ្រឿង ។ 

ជនរងគ្រោះបានរៀបរាប់ប្រាប់ថា ដំបូងឡើយគាត់ចេញពីសួនមុខវត្តបុទុម ជិះតាមបណ្តោយផ្លូវសុធារស ហើយក៏បត់មកផ្លូវ២៩៤ជិតដល់ផ្សារកាប់គោ ស្រាប់តែលិចមុខជនសង្ស័យមួយក្រុម មានម៉ូតូ៤គ្រឿងមកពីក្រោយ រួចឆក់ទូរស័ព្ទរបស់គាត់ ខណៈគាត់កំពុងតែលេងឆាត ជាមួយមិត្តភក្តិ ។ គាត់បានដេញតាមពីក្រោយដែរ រហូតមកដល់មហោស្រព្យចេនឡា ក៏បាត់អស់ ទើបរូបគាត់ត្រឡប់មកវិញ ទៅដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ៕ ដោយ ៖ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *