ហាងម៉ាស្សារបស់ជនជាតិចិនមួយកន្លែង ត្រូវជនសង្ស័យ៦នាក់មានខ្មែរមានចិនចូលវាយបែកកញ្ចក់ទាំងយប់កណ្ដាលអធ្រាត្រ

ភ្នំពេញ ៖ ស្ត្រីគិតលុយម្នាក់រងរបួស បន្ទាប់ពីមានជនសង្ស័យ៦នាក់មានខ្មែរ៥នាក់មានចិនម្នាក់ប្រដាប់ដោយបំពង់ទីបដើរចូលទៅវាយកម្ទេចទ្វារកញ្ចក់និងថូផ្កាធំមួយបែកខ្ទេច បង្កឱ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង២និង២០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០២៣ នៅជិតស្ពានហង្សកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងឡើយគេឃើញមានបុរសជនជាតិខ្មែរ៥នាក់និងជនជាតិចិនម្នាក់ប្រដាប់ដោយដែកបំពង់ទីបដើរចូលទៅក្នុងហាងខាងលើហើយក៏វាយទ្វារកញ្ចក់បំបែក ព្រមទាំងវាយថូផ្កាធំមួយបែកថែមទៀតនិងរងរបួសស្ត្រីគិតលុយម្នាក់ ,ភ្លាមៗក៏ត្រូវបានសមត្ថកិច្ច កងរាជអាវុធហត្ថចុះទៅជួយអន្តរាគមន៍ឃាត់ខ្លួនបានទាំង៦នាក់យកទៅសួរនាំនៅកងរាជអាវុធហត្ថខណ្ឌចំការមនដើម្បីបន្តតាមនីតិវិធី៕( ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *