ភ្នំពេញ ៖ មានករណីផ្ទុះកំប៉ុងហ្គាសបង្កជាអគ្គីភ័យ ឆាបឆេះផ្ទះឈើប្រក់ស័ង្កសី ប្រភេទសំណង់មិនរៀបរយអស់ចំនួន៥ខ្នងផ្ទះ មានទំហំ០៤ម៉ែត្រគុណនឹង០៣ម៉ែត្រ រួមនឹងសម្ភារប្រើប្រាសប្រចាំថ្ងៃអស់ទាំងស្រុង កើតឡើងនៅវេលាម៉ោង ៧និង ៤៥ នាទីព្រឹក ថ្ងៃទី២០ខែមីនា ឆ្នាំ២០២៣ នៅចំណុចសំណង់មិនរៀបរយលូទឹកស្អុយ ស្ថិតតាមបណ្តោយផ្លូវលេខ១០៥ ភូមិ៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។
សមត្ថកិច្ចបានឱ្យដឹងថា ម្ចាស់ផ្ទះដែលផ្តើមឱ្យមានគ្រោះអគ្គីភ័យឈ្មោះ សុក វណ្ណកាយ ភេទប្រុស អាយុ៤៤ឆ្នាំជនជាតិខ្មែរ មុខរបរប្រជាការពារសង្កាត់ ។
សមត្ថកិច្ចបន្តថា ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៨ឡាន,រថយន្តក្រសួងមហាផ្ទៃ ចំនួន២គ្រឿងប្រើប្រាសទឹកអស់២ឡាន,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង,រថយន្តក្រុមហ៊ុនអូឡាំព្យ៉ាចំនួន ០២គ្រឿង ប្រើប្រាស់ចំនួន ២ឡាន និង រថយន្តក្រុមហ៊ុនកោះនរាចំនួន១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន១ឡាន ហើយពន្លត់ចប់នៅម៉ោង ០៩និង១៥នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល៕ ដោយប៉ូច គឹមសុខ