ម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូបុកគ្នា បណ្ដាលឱ្យរបួស២នាក់ នៅក្រុងតាខ្មៅ

កណ្តាល ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូសណ្ដោងរ៉ឺម៉កនិងម៉ូតូបុកគ្នា បណ្ដាលឱ្យរបួស២នាក់ កើតហេតុនៅថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ៩និង ៣០នាទីយប់ ត្រង់ចំណុចខាងមុខផ្ទះបូរ៉ា គន្ធា លើផ្លូវជាតិលេខ២១A ស្ថិតនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងម៉ាក citi plus ពណ៌ខ្មៅ គ្មានស្លាកលេខអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ បើកបរមានទិសដៅពីលិចទៅកើត រួចបត់ឆ្វេង ។ ពេលនោះក៏បានបុកជាមួយម៉ូតូមួយគ្រឿងម៉ាក SUZUKI NEX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1II-4408 អ្នកបើកបរឈ្មោះ គូ យ៉ាងហ្វុងភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅមិនពាក់មួកសុវត្ថិភាព និង មានកញ្ចក់មើលក្រោយ(របួសធ្ងន់)។

ចំណែកអ្នករួមដំណើរឈ្មោះស៊ីណា ប៉ាវ ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ(របួសស្រាល) ម៉ូតូបើកបរគ្មានភ្លើងចង្កៀងបំភ្លឺផ្លូវ ដែលមានទិសដៅពីកើតមកលិច ។ចំណែកអ្នករបួសទាំងពីរនាក់ត្រូវបានរថយន្តសង្រ្គោះដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យជ័យជំនះ។

ចំពោះមធ្យោបាយដែលពាក់ព័ន្ធត្រូវបានសមត្ថកិច្ចយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។ មូលហេតុករណីខាងលើ បណ្ដាលមកពី  អ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កបើកបត់ឆ្វេងខ្វះការប្រុងប្រយ័ត្ន, អ្នកបើកម៉ូតូ បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរម៉ូតូគ្មានភ្លើងចង្កៀងបំភ្លឺផ្លូវនៅពេលយប់៕ (ដោយ សំណាង៩៦)

Leave a Reply

Your email address will not be published. Required fields are marked *