កំពង់ឆ្នាំង ៖ ផ្ទះចំនួន២៥ខ្នងបានឆាបឆេះ កាលពីវេលាម៉ោង ៧ និង៣០នាទី ព្រឹកថ្ងៃអាទិត្យ ទី១២ ខែមីនា ឆ្នាំ២០២៣ នៅចំណុចភូមិ/សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
អគ្គីភ័យនេះផ្ដើមចេញពីរោងឆ្អើរត្រីផ្ទះ ឈ្មោះ ហ៊ន ប៊ុនលី ភេទប្រុស អាយុ៥៥ និងប្រពន្ធឈ្មោះ សួន តារាមុន្នី អាយុ៥១ ហើយបានបន្តឆេះ រាលដល់ផ្ទះប្រជាពលរដ្ឋ ជិតខាង(ឆេះអស់ទាំងស្រុង) សរុបចំនួន ២៥ខ្នង,ស្មើនឹងចំនួនប្រជាពលរដ្ឋ ៣៣គ្រួសារ ។ ផ្ទះឆេះប្រភេទ ថ្ម និងឈើ មូលហេតុមកពី ឆ្អើរត្រីមិនមានការប្រុងប្រយ័ត្ន ។
ករណីនេះពុំមានគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្សឡើយ ហើយត្រូវ បានគ្រប់គ្រងបានទាំងស្រុង នៅវេលាម៉ោង ៣:៣០ នាទីរសៀល ដោយមានការជួយអន្តរាគមន៍ ពីរថយន្តពន្លត់អគ្គីភ័យចំនួន១០ គ្រឿងប្រេីប្រាស់ទឹកអស់១៥០ទ្បាន (រថយន្តស្នងការដ្ឋាននគរបាលខេត្តចំនួន ៥គ្រឿង, រថយន្តតាមអធិការដ្ឋានចំនួន ៥ គ្រឿង)នឹងការចូលរួមពីកងកម្លាំងនគរបាល នឹងប្រជាពលរដ្ឋផងដែរ ៕ដោយ ៖ ប៉ូច គឹមសុខ