មណ្ឌលគិរី ៖ ជនសង្ស័យ៣នាក់ ជាមួយថ្នាំញៀន១១កញ្ចប់ និងកាំភ្លើងកែច្នៃ២ដើម ត្រូវបានបង្ក្រាប កាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២៣ នៅចំណុចភូមិសិរីមានរិទ្ធ ឃុំស្រែសង្គម ស្រុកកោះញែកខេត្តមណ្ឌលគិរី ។
កម្លាំងជំនាញ នៃការិយាល័យប្រឆាំងគ្រឿងញៀន សហការណ៍ ជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកកោះញែក(ដោយប្រើវិធានការ ញ៉ុះញង់) ធ្វើការចុះបង្រ្កាបបានចំនួន០១ករណី គឺការជួញដូរ រក្សាទុក ដឹកជញ្ជូន សារធាតុញៀននិងប្រើប្រាស់ដោយខុសច្បាប់ ឃាត់ខ្លួនមនុស្សចំនួន៣នាក់ ។
ជនសង្ស័យទី១-ឈ្មោះ រ៉ាន់ សំរ៉ាង ភេទប្រុយ អាយុ២១ឆ្នាំ ទី២-ឈ្មោះ ដែន រ៉ាយុ ភេទប្រុស អាយុ២១ឆ្នាំ(ជាអ្នកជួញដូរ) និងទី៣-ឈ្មោះ ណន ឡាំមី ភេទប្រុស អាយុ១៨ឆ្នាំ ។ ដកហូតសម្ភារៈនិងវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ចំនួន១១កញ្ចប់តូច អាវុធកែច្នៃបាញ់គ្រាប់ពីដាង ចំនួន២ដើមគ្រាប់ពីដាងចំនួន៦៣គ្រាប់ ម៉ូតូចំនួន២គ្រឿង និងសម្ភារៈ ឧបករណ៍មួយចំនួនទៀត ។
ករណីនេះកម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន និងអធិការដ្ឋាន នគរបាលស្រុក បានកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ ធ្នូជ័យ