បាត់ដំបង ៖ ជនសង្ស័យម្នាក់ត្រូវ បានសមត្ថកិច្ចឃាត់ខ្លួន នៅវេលា ម៉ោង៩និង៣០ នាទីយប់ ថ្ងៃអង្គារ ទី០៧ ខែមីនាឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិចារ ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ពីបទរំលោភសេពសន្ថវៈ ( លើអនីតិជន ) បានសម្រេចចំនួន២លើក ។
ជនសង្ស័យឈ្មោះ សួន កក្កដា ហៅឡោត ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិចបកាប់ ឃុំអន្លង់រុន ស្រុកថ្មគោលខេត្តបាត់ដំបង ។ ឯជនរងគ្រោះឈ្មោះ ស ល.ហ ភេទស្រី អាយុ១៣ឆ្នាំ ។
សមត្ថកិច្ចនិយាយថា កម្លាំងនគរបាលផ្នែកយុត្តិធម៌ ស្រុកថ្មគោល បានទទួលបណ្តឹងពីម្តាយជនរងគ្រោះថា ជនសង្ស័យបានរួមភេទជាមួយកូនស្រីគាត់ បានសម្រេចចំនួន០២លើក គឺលើកទី១ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០០២៣ នៅចំណុចវាលស្រែក្រោយផ្ទះជនរងគ្រោះ និងលើកទី២ នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣ នៅចំណុចផ្ទះជនរងគ្រោះ ហើយត្រូវបានម្តាយជនរងគ្រោះមកទាន់ ចាប់ឃាត់ខ្លួន ប្រគល់ជូនសមត្ថកិច្ចតែម្តង ។
សមត្ថកិច្ចបានសាកសួររួច ជនសង្ស័យបានឆ្លើយសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាព រួមភេទជាមួយក្មេងស្រីរងគ្រោះបានសម្រេច ចំនួន០២លើក ពិតប្រាកដមែន»។
បច្ចុប្បន្នកម្លាំង នគរបាលស្រុកថ្មគោល បានកសាងសំណុំរឿង បញ្ចូនមក ការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធីច្បាប់៕ ដោយ ៖ សំណាង៩៦