ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះប្រជាពលរដ្ឋ កើតឡើងនៅចំណុចផ្ទះលេខ៧ ផ្លូវលេខ២ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃអង្គារ ទី០៧ខែមីនា ឆ្នាំ២០២៣ ដោយមូលហេតុដុតធូបបង្កជាអគ្គិភ័យ ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះតាំង គឹមហេង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខែ្មរ មុខរបរលក់ដូរ ។ ប្រភេទសំណង់ដែលឆេះជាវីឡាភ្លោះ មានទំហំ៧ម៉ែត្រគុណនឹង១៨ម៉ែត្រ បណ្តាលឱ្យឆេះខូចខាតសម្ភារខាងក្រោមប៉ែកខាងមុខអស់មួយ ចំនួន តែពុំបណ្ដាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។
ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យរាជធានីចំនួន០៤គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០៣ឡាន ស្មើនឹង១២ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍រួមមាន រថយន្តកោះពេជ្រចំនួន២គ្រឿងពុំបានប្រើប្រាសទឹក ហើយពន្លត់ចប់នៅម៉ោង៨និង ៥០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែល៕(ដោយ ប៉ូច គឹមសុខ)