ភ្លើង​​ឆេះរោងចក្រតុងហ្វាងឈីងអ៉ី បណ្តាលឱ្យឆេះសម្ភារ ក្នុងរោងចក្រទាំងស្រុង

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​​ឆេះរោងចក្រតុងហ្វាងឈីងអ៉ី ជារោងចក្រផលិតសម្ភារបន្ទាប់បន្សំសម្លៀកបំពាក់ កាបូបនិងស្បែកជើង បណ្តាលឱ្យឆេះសម្ភារក្នុងរោងចក្រទាំងស្រុងស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង​៣រសៀល ថ្ងៃចន្ទទី០៦ ខែមីនា ឆ្នាំ២០២៣ ដោយមិនទាន់ដឹងមូលហេតុ ។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះឈីង អ៉ី ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិចិន មុខរបរម្ចាស់រោងចក្រ។ រោងចក្រដែលឆេះសង់អំពី ដែកប្រក់សង្ក័សី មានទំហំ ៣៥ម៉ែត្រគុណនឹង១០០ម៉ែត្រ បណ្តាលឱ្យឆេះសម្ភារក្នុងរោងចក្រអស់ទាំងស្រុង ហើយរាលដាលទៅរោងចក្រក្បែរខាងបន្តិចបន្តួចប៉ុណ្ណោះ និង គ្មានមនុស្សរងគ្រោះថ្នាក់ឡើយ។

ភ្លាមៗនោះមានរថយន្តការិយាល័យអគ្គិភ័យ​ចំនួន២១គ្រឿង ប្រេីប្រាស់ទឹកអស់៨៤ ឡាន ស្មើនឹង ៣៣៦ម៉ែត្រគូប និងរថយន្តជំនួយអន្តរាគមន៍រួមមាន រថយន្តក្រសួងមហាផ្ទៃ៣គ្រឿង  ប្រើប្រាស់ទឹកអស់០៣ឡាន ,រថយន្តអាវុធហត្ថចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់៣ឡាន,រថយន្តកងពលតូចលេខ៧០ចំនួន៣ គ្រឿង ប្រើប្រាស់ទឹកអស់៦ឡានសើ្មនឹង២៤ ម៉ែត្រគូប,រថយន្តក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ៧គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៧ឡាន,រថយន្តក្រុមហ៊ុន ស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់២ឡាននិង រថយន្តក្រុមហ៊ុន ជីបម៉ុងចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់១ឡាន ហើយពន្លត់ចប់​នៅម៉ោង៥និង៣០ នាទីល្ងាច នាថ្ងៃខែឆ្នាំដដែល៕(ដោយ សំណាង៩៦+ប៉ូចគឹមសុខ)

Leave a Reply

Your email address will not be published. Required fields are marked *