ព័ត៌មានលម្អិត​ ករណីរថយន្ត៣គ្រឿងឆេះ នៅផ្លូវជាតិលេខ១

កណ្តាល​ ៖​ គ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុករថយន្ត បណ្តាល ឱ្យមានអគ្គីភ័យកើតឡើង ឆេះរថយន្តអស់ចំនួន០៣គ្រឿង និងយ៉ាបផ្ទះប្រជាពលរដ្ឋ កំពិតយ៉ាបផ្សារ​ កេីតឡេីងនាវេលាម៉ោង១២យប់​ ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ នៅលើផ្លូវជាតិលេខ១ក្នុងចន្លោះគីឡូម៉ែត្រលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៩ -២០ ចំណុចភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឱ្យដឹងថា​ មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក ប្រភេទក្បាលសណ្តោង ពាក់ស្លាកលេខភ្នំពេញ3A-3853 សណ្តោងស៉ឺមីរ៉ឺម៉កគ្មានស្លាកលេខ ផ្ទុកថ្នាំបាញ់មូស កុងតឺន័រ បើកបរដោយជនមិនស្គាល់អត្តសញ្ញាណ បានបើកពីអ្នកលឿងទៅភ្នំពេញ តាមផ្លូវជាតិលេខ១។ 

លុះបើកមកដល់ចំណុចផ្សារគគីរ បានរេទៅបុករថយន្តម៉ាក MITSUBISHI SUPER GREAT ប្រភេទក្បាលសណ្តោង ពាក់ស្លាកលេខ ភ្នំពេញ 3E-9032 សណ្តោងស៉ឹម៉រ៉ឺម៉កពាក់ស្លាកលេខ ព្រះសីហនុ 4A-0744 បើកបរដោយជនមិនស្គាល់អត្តសញ្ណាណឈប់ចតស្របទិសដៅគ្នា បណ្តាលឱ្យក្រឡាប់រថយន្តទាំង០២គ្រឿង ហើយឆេះរថយន្តទាំង០២គ្រឿង និងរថយន្តចតមួយគ្រឿងទៀត ម៉ាកTOYOTA CEFIPRO ពណ៌បៃតងចាស់ ឆេះសន្ធោសន្ធៅ ទាំង០៣គ្រឿង តែម្តង។ 

ភ្លាមនោះលោក ឧត្តមសេនីទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល បានដឹកនាំកម្លាំងពន្លក់អគ្គីភ័យខេត្តនិងនគរបាលស្រុកកៀនស្វាយ និងកម្លាំងប៉ុស្តិ៍គគីរ ចុះដល់កន្លែងកើតហេតុ ភ្លាមៗ ។ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យរុបចំនួន១៥គ្រឿង ជួយអន្តរាគមន៍ពន្លត់ភ្លើង បានគ្រប់គ្រងពន្លត់ទាំងស្រុង នៅវេលាម៉ោង២ និង៥០នាទី៕ ដោយ ៖ ប៉ូច គឹមសុខ 

Leave a Reply

Your email address will not be published. Required fields are marked *