រយៈពេល៣ថ្ងៃ មានរថយន្តស៊េរីទំនើប២គ្រឿង ឆេះនៅលើផ្លូវល្បឿនលឿន

ព្រះសីហនុ-កំពង់ស្ពឺ ៖ មានករណីរថយន្តស៊េរីទំនើប២គ្រឿង បានឆេះយ៉ាងសន្ធោសន្ធៅ នៅលើ​ផ្លូវល្បឿនលឿនក្នុងខេត្តព្រះសីហនុ ១លើក និង ខេត្តកំពង់ស្ពឺ ១លើក បណ្តាលឱ្យឆេះខូចខាតអស់ទាំងស្រុង នាថ្ងៃទី១និងទី៣ មីនា ឆ្នាំ២០២៣ ។

ករណីទី១-រថយន្តមួយគ្រឿងឆាបឆេះជាអគ្គិភ័យលើផ្លូវល្បឿនលឿនក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ នៅវេលាម៉ោងជាង៥ល្ងាចថ្ងៃ០១ មីនាឆ្នាំ២០២៣។

ភ្លាមៗនៅមិនទាន់មានរបាយការណ៍លម្អិតពីអត្តសញ្ញាណរថយន្ត មនុស្សក្នុងរថយន្ត អ្នកបើកបរឬស្ថានភាពគ្រោះថ្នាក់បែបណានៅឡើយ។

ករណីទី២​-នៅថ្ងៃទី៣មីនាឆ្នាំ២០២៣ វេលាម៉ោង៦និង១០នាទីព្រលប់ នៅចំណុចលើផ្លូវល្បឿនលឿន ចន្លោះគីឡូម៉ែត្រលេខ៥៧-៥៨ ស្ថិតនៅភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។     

​រថយន្តដែលឆេះម៉ាកRang Rover ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Al-2013  អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណបើកបរក្នុងទិសដៅពី ខេត្តព្រះសី​ហ​នុទៅរាជធានីភ្នំពេញ លុះមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តបានឆាបឆេះតែម្តង ។

ចំពោះមូលហេតុឆេះ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ជាផ្លូវការនៅឡើយ ប៉ុន្តែគេសង្ស័យថា អាចមកពីឆ្លងប្រព័ន្ធភ្លើងរថយន្ត ៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *