រថយន្តកុងតឺន័រ២គ្រឿងបើកបុកគ្នា ឆេះទាំង២គ្រឿង នៅមុខផ្សារគគីរ

កណ្តាល ៖ ​មាន​ករណី​គ្រោះអគ្គិភ័យ ​ឆាប​ឆេះយ៉ាងសន្ធោសន្ធៅបង្កឡើងដោយសាររថយន្តកុងទីន័រ២គ្រឿង បើកបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ១ ទល់មុខផ្សារគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល កើតឡើងវេលា​ម៉ោង​០១នាទី​យប់​អធ្រាត្រ ថ្ងៃ​ទី​០៤​ ខែ​មិនា​ ឆ្នាំ​២០២៣។

ប្រភពបឋមពីសមត្ថកិច្ចបានឱ្យដឹងថា ដំបូងមានរថយន្តកុងតឺន័របើកតាមផ្លូវជាតិលេខ១ពីលិចទៅកើតយ៉ាងលឿនហើយមានរថយន្តកុងតឺន័របើកតាមផ្លូវជាតិលេខ១ពីកើតមកលិចលឿនដូចគ្នា , លុះមកដល់មុខផ្សារគគីរដែលជាផ្លូវកោងខ្លាំង ក៏បុកគ្នាពេញទំហឹង បណ្តាលឱ្យឆេះផ្ទុះយ៉ាងសន្ធោសន្ធៅតែម្តង ។

ភ្លាមៗនោះមានរថយន្តជាច្រើនគ្រឿងមកពីគ្រប់អង្គភាពបាននិងកំពុងតែជួយពន្លត់ភ្លើងយ៉ាងសកម្ម ហើយបានរលត់ទៅវិញនៅវេលា​ម៉ោង​ប្រមាណ៣នាទី​យប់ទៀបភ្លឺ នាថ្ងៃ​ទី​០៤​ ខែ​មិនា​ ឆ្នាំ​២០២៣ដដែល ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *