ភ្នំពេញ ៖ ស្ត្រីម្នាក់បានដេកស្លាប់នៅបន្ទប់ជាន់ទី១ បន្ទាប់ពីបានកែសម្ភស្សដើមទ្រូង ទំនងខុសបច្ចេកទេស ក្រោយហេតុការណ៍ម្ចាស់ទីតាំងរត់ចោលមិនទទួលខុសត្រូវ បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃសុក្រ ទី៣ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៧០ ផ្ទះលេខ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ប្រភពព័ត៌មានបឋម ជនរងគ្រោះដែលស្លាប់មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ ប៉ុន្តែដឹងថា នាងមានវ័យ៤១ឆ្នាំ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ដំបូងស្ត្រីរងគ្រោះបានមកហាងកែសម្ភស្សសូដន់មិនដឹងជាកែខុសបច្ចេកទេសយ៉ាងណានោះទេ បណ្ដាលឱ្យបាត់បង់ជីវិត នៅបន្ទប់ជាន់ទី១ ហើយម្ចាស់ទីតាំងមិនបានទទួលខុសត្រូវនោះទេ ក៏បានរត់គេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកទីតាំងកើតហេតុខាងលើបានទាក់ទងបន្តទៅសមត្ថកិច្ចជំនាញរាជធានីភ្នំពេញ ចុះមកធ្វើកោសល្យវិច័យ និងត្រៀមប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ សំណាង៩៦