ភ្នំពេញ ៖ ស្ត្រីម្នាក់បានស្លាប់នៅបន្ទប់ជាន់ទី១ កម្លែងកែសម្ភស្សដើមទ្រូង សង្ស័យខុសបច្ចេកទេស បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃសុក្រ ទី៣ ខែមីនា ឆ្នាំ២០២៣ ស្ថិតតាមបណ្ដោយផ្លូវបេតុងលេខ៧០ ផ្ទះលេខ ៧៣B ក្រុម២៤២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់ មិនទាន់ស្គាល់អត្តសញ្ញាណនោះទេ មានវ័យ៤១ឆ្នាំ ។ ក្រោយកើតហេតុ ម្ចាស់ទីតាំងរត់ចោល មិនទទួលខុសត្រូវ ។
យោងតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានមកហាងកែសម្ភស្ស ដើមទ្រូង មិនដឹងជាកែខុសបច្ចេកទេស យ៉ាងណានោះទេ បណ្ដាលឲ្យស្លាប់ នៅបន្ទប់ជាន់ទី១ ពេលនោះម្ចាស់ទីតាំងមិនបានទទួលខុសត្រូវនោះ ទេបានរត់គេចខ្លួនបាត់តែម្ដង។
ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមកទីតាំង កើតហេតុខាងលើ ចុះមកត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ រួចប្រគល់សពឲ្យក្រុមគ្រួសារយកទៅ ធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ធ្នូជ័យ