កណ្ដាល ៖ ជនសង្ស័យម្នាក់ចំណោមច្រើននាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាថ្ងៃព្រហស្បតិ៍ ទី០២ ខែមីនា ឆ្នាំ២០២៣វេលាម៉ោង៨និងង២៥នាទីយប់ នៅចំណុចដីឡូត៍ជនរងគ្រោះ ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល ពីបទលួចយ៉ាងសកម្មក្នុងមូលដ្ឋាន ។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះជា ផុន ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរអាជីវករ ទីលំនៅបច្ចុប្បន្នភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល ។ ចំណែកជនសង្ស័យឈ្មោះស្រី សែនវិជ័យ ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ មានទីលំនៅបច្ចុប្បន្ន ភូមិអរិយក្សត្រ ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល ។
វត្ថុតាងចាប់យក កាំបិតតាំងតោដងឈើ ចំនួន០២, កូនកាំបិតចិតបន្លែដងឈេីចំនួន០១, កូនកាំបិតដងដែកបត់ចំនួន០១,កន្ត្រៃ ចំនួន០១,ដុំអាំងម៉ូទ័រសម្រាប់ឆក់ត្រីចំនួន០១,សោរាងអក្សរអិល ចំនួន០២, ដែកកាប់ ចំនួន០១ និងកែវបំពង់សម្រាប់ជក់ថ្នាំញៀនចំនួន ០២ ជារបស់ជនសង្ស័យ។
សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៦និងង១០នាទីល្ងាចឈ្មោះ ជា ផុន បានឃើញជនសង្ស័យឈ្មោះស្រី សែនវិជ័យ កំពុងធ្វើសកម្មភាពលួចដែកក្នុងដីឡូត៍របស់ខ្លួន, ពេលនោះឈ្មោះជា ផុន ទើបមកដាក់ពាក្យបណ្ដឹងនៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្សត្រ ,បន្ទាប់ពីទទួលពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍នគរបាលបានតាមរកជនសង្ស័យតែមិនឃើញ ។
សមត្ថកិច្ចបន្តថា លុះដល់ថ្ងៃទី០២ មីនា ២០២៣ វេលាម៉ោង១០និង៣០នាទី ដោយទទួលព័ត៌មានថា ជនសង្ស័យឈ្មោះស្រី សែនវិជ័យ កំពុងប្រមូលផ្ដុំគ្នាជក់គ្រឿងញៀន ទើបសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលអរិយក្ស ចុះទៅពិនិត្យបានឃាត់ខ្លួនមុខសញ្ញាឈ្មោះ ស្រី សែនវិជ័យ ,ចំណែកបក្ខពួកមួយចំនួនទៅទៀតបានរត់គេចខ្លួន ហើយបាននាំខ្លួនឈ្មោះស្រី សែនវិជ័យ មកអធិការដ្ឋាននគរបាលស្រុកដើម្បីសាកសួរ ។
នៅចំពោះមុខសមត្ថកិច្ច, ជនសង្ស័យបានសារភាពថា «ខ្លួនពិតជាបានធ្វើសកម្មភាពលួចដែករបស់ ជា ផុន ចំនួន០១លើក និងលួចដែកកន្លែងផ្សេងចំនួន០១ លើកទៀតពិតប្រាកដមែន»។
បច្ចុប្បន្នជនសង្ស័យត្រូវបាននាំមកអធិការដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីបន្តចាត់ការតាមនីតិវិធី ៕ដោយ ធ្នូជ័យ