ភ្នំពេញ ៖ បុរសជនជាតិវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីលួចទូរសព្ទ នៅចំណុចផ្សារចាម ផ្លូវលេខ៣៦៩ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ នៅថ្ងៃទី ០២មីនាឆ្នាំ២០២៣ ម៉ោង១១និង១៥នាទី។
សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ នី រតនា ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅផ្ទះលេខ៣៣D ផ្លូវលំ ភូមិអូរអណ្តូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
ចំណែកជនសង្ស័យឃាត់ខ្លួន ០២នាក់រួមមាន ១-ឈ្មោះ ង្វៀង យ៊ាំងឌឹក ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិវៀតណាមមុខរបរគ្មាន ស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់ អង្រែលើ ខណ្ឌមានជ័យ និង ២-ឈ្មោះយ៊ាំង តឹង ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិ វៀតណាម មុខរបរគ្មាន ស្នាក់នៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង។
សមត្ថកិច្ចបន្តថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូមកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូ រួចទុកទូរសព្ទម៉ាកOppo ពណ៌ខ្មៅ ក្នុងឃ្លុបម៉ូតូរួចទៅទិញម្ហូប,ស្រាប់តែជនសង្ស័យទាំង០២នាក់ ជិះម៉ូតូម៉ាកហុងដាស្កូបពី ពណ៌ក្រហម ស្លាកលេខ ១P- ៨៣១៣ មកឈប់ក្បែរកន្លែងកើតហេតុ រួចធ្វើសកម្មភាពលួចទូរសព្ទរបស់ជនរងគ្រោះជិះម៉ូតូគេចខ្លួន ។
ពេលនោះក៏ត្រូវបានជនរងគ្រោះឃើញស្រែកចោរៗ រួចក៏មានសមត្ថកិច្ចល្បាតអន្តរាគមន៍ដេញតាមពួកជនសង្ស័យមកដល់ចំណុចស្ពានព្រះពន្លា ផ្លូវលេខ៣៦៩ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ក៏ឃាត់ខ្លួនបានជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងទូរសព្ទ១គ្រឿងម៉ាកខាងលើជារបស់ជនរងគ្រោះនិងម៉ូតូ០១គ្រឿងម៉ាកខាងលើជិះធ្វើសកម្មភាពបញ្ជូន មកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ សាកសួរនិងចាត់ការតាមនីតិវិធី ៕ ដោយធ្នូជ័យ