ព្រះសីហនុ ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តព្រះសីហនុ បានចុះបង្ក្រាបករណីគ្រឿងញៀន គិតពីថ្ងៃទី១៨ ដល់ថ្ងៃទី២៤ ខែកុម្ភៈឆ្នាំ២០២៣ បង្ក្រាបបានចំនួន០៣ករណី ឃាត់ខ្លួនជនសង្ស័យបាន៧នាក់ ជាជនជាតិខ្មែររួមជាមួយថ្នាំមួយចំនួន ។
យ៉ាងណាក៏ដោយសមត្ថកិច្ចមិនបានបង្ហាញអត្តសញ្ញាណពួកគេទាំង៧នាក់នៅឡើយ ,ចំណែកវត្ថុតាងរួមមាន ១-ម្សៅក្រាមមេតំហ្វេតាមីនទឹកកក (ICE) ចំនួន ៣១កញ្ចប់ ទម្ងន់ ១៩០,១១ក្រាម, ២-ថ្នាំញៀនមេតំហ្វេតាមីនគ្រាប់ (WY) ចំនួន០១គ្រាប់ ទម្ងន់ ០,០៨ក្រាម, ៣-ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន២គ្រឿង,៤-ទូរសព្ទដៃចំនួន០៩គ្រឿង ,៥-ម៉ូតូចំនួន០១គ្រឿង ៦-ម៉ូតូកង់បីចំនួន ០១គ្រឿង និងសម្ភារមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ បានបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនីតិវិធីរួចរាល់អស់ហើយ ៕ ដោយ សហការី