បញ្ជូនបុរស២នាក់ ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ជាមួយថ្នាំញៀន១៨ថង់ធំ

បន្ទាយមានជ័យ ៖ នគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ០៣គោលដៅដោយឡែកពីគ្នា នៅក្រុងប៉ោយប៉ែតនិងក្រុងសិរីសោភ័ណ បានឃាត់ខ្លួនជនសង្ស័យ ២ នាក់ រួមទាំងវត្ថុតាងថ្នាំញៀន១៨ថង់ធំ បញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃពុធ ទី១ ខែមីនា ឆ្នាំ២០២៣ ដើម្បីចាត់ការតាមនីតិវិធី ។

លោកឧត្តមសេនីយ៍ត្រី ធិន ស៊ិនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀន បានឱ្យដឹងថា នៅវេលាម៉ោង០៤និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣  កម្លាំងនគរបាលក្រុងប៉ោយប៉ែត កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន(ក៧) បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ចំនួន០២គោលដៅ រួមមាន គោលដៅទី១-នៅចំណុចដីវាលមួយកន្លែងស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ សាន ប៊ុនថេតភេទប្រុស អាយុ១៦ឆ្នាំ និងចាប់យកបានវត្ថុតាងម្សៅពណ៌សក្រាម ចំនួប០៦ថង់ធំ ,ទូរសព្ទដៃ០១គ្រឿង,ថ្នាំកញ្ចប់មានឡូហ្គោម៉ាក(សឺដែស) ចំនួន០២កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហមមានអក្សរ F៣ រូបសេះ (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់,ថ្នាំកញ្ចប់ពណ៌ក្រហម អុចៗ មានអក្សរ  Supreme (ថ្នាំទឹកសប្បាយ) ចំនួន០១កញ្ចប់ ។ 

ចំពោះគោលលដៅទី២-បានបន្តចុះទៅកន្លេងការ៉ាអូខេ ម៉ូលីណា G ៩ KTV ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀតឈ្មោះ សុខ ផល្លី ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។ វត្ថុតាងដកហូតបានមាន ទូរសព្ទដៃ០១គ្រឿងនិងរថយន្តម៉ាលុចស៊ីស RX 330 ពណ៌ស០១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2BB- 0175 ។

លោកស្នងការរង បន្តថា នៅវេលាម៉ោង១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ តាមបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត និងមានការសម្របសម្រួលពីលោក សោ វុទ្ធី ព្រះរាជអជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ កម្លាំងនគរបាលចម្រុះ បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចផ្លូវលំ ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមវិធានញោះញង់បន្តទៀត។

ដំបូងកម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជនសង្ស័យនិងណាត់កន្លែងប្រគល់ទទួលអីវ៉ាន់ ពេលទៅដល់ជនសង្ស័យបានរត់គេចខ្លួន ដោយបន្សល់ទុកតែវត្ថុតាងម្សៅក្រាមពណ៌សថ្លាចំនួន១២ថង់ធំ។វត្ថុតាងទាំងនោះត្រូវបាន យកមកការិយាល័យប្រឆាំងគ្រឿងញៀនរៀបចំណុំរឿងបញ្ជូនទៅសាលាដំបូង នាថ្ងៃទី១មីនាឆ្នាំ២០២៣ ៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *