តារាចម្រៀង​ជើងចាស់​លោក​ ណយ​ វណ្ណា​ បើករថយន្តLexuRX330​ បុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ ខូចខ្ទេចមួយកំណាត់មុខ

ភ្នំពេញ​ ៖​ តារាចម្រៀងជើងចាស់ដ៏ល្បីឈ្មោះ​ លោកណយ​ វណ្ណា​ បានបើករថយន្តម៉ាកLexusRX330មួយគ្រឿងយ៉ាងលឿន​ រួចរេចង្កូតបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់​ បណ្តាលឱ្យរថយន្តខ្ទេចមួយកំណាត់មុខទាំងស្រុង​ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនៅត្រង់ចំណុចមុខអគ្គស្នងការនគរបាលជាតិ​ តាមមហាវិថីព្រះនរោត្តម​ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០២ ខែមីនា​ ឆ្នាំ២០២៣ ។

​បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានប្រាប់ឱ្យដឹងថា​ មុនកើតតហេតុគេឃើញរថយន្តម៉ាក Lexus RX330 ពណ៌ស្ករ មួយគ្រឿង​ ពាក់ស្លាកលេខភ្នំពេញ 2BF-7616បើកបរដោយតារាចំរៀងជើងចាស់ម្នាក់ឈ្មោះ​ណយ​ វណ្ណា​ ធ្វេីដំណើរតាមមហាវិថីព្រះនរោត្តម​ ទិសដៅពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន​ ។

លុះមកដល់ចំណុចកើតហេតុ​ ស្រាប់តែេរចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករបាំងថ្មគល់ស្ពានអាកាសក្បាលថ្នល់ចំពាក់កណ្តាលរថយន្តពេញទំហឹង​ បណ្ដាលឱ្យរថយន្តបង្កខ្ទាតមកក្រោយវិញបន្តិចខ្ទេចមួយកំណត់មុខ​ សំណាងដែរមិនបង្កគ្រោះថ្នាក់ដល់មនុស្សណាម្នាក់ឡើយ។ 

ក្រោយកើតហេតុ​ តារាចម្រៀងលោកណយ​ វណ្ណា​ ដែលជួបគ្រោះថ្នាក់ចរាចរណ៍ខាងលើ​ ត្រូវបានកូនក្មួយដឹកយកទៅផ្ទះ ។ រីឯរថយន្តបង្កវិញ​ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន​ សហការជាមួយមន្ត្រីជំនាញធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក​ រាជធានីភ្នំពេញ​ រង់ចាំដោះស្រាយបន្តនៅពេលក្រោយ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *