ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះបន្ទប់ខុនដូ កើតឡើងនៅចំណុចផ្ទះលេខ ៣០៦ ផ្លូវលេខ៣៦៦ ភូមិ៤ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាច ថ្ងៃពុធ ទី០១ខែមីនាឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគ្គីសនី ។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះស៊ីម គឺមឡុង ភេទប្រុស អាយុ៣៣ ឆ្នាំ ជនជាតិខែ្មរ មុខរបរអ្នកគ្រប់គ្រងអាផាតមិន ។ បន្ទប់អគារសរុបមានទំហំ ៤០ម៉ែត្រគុណនឹង៥០ម៉ែត្រ ហើយបន្ទប់ដែលឆេះមានទំហំ៥ម៉ែត្រគុណនឹង៦ម៉ែត្របណ្តាលឱ្យឆេះខូចខាតសម្ភារប្រើប្រាសក្នុងបន្ទប់អស់ទាំងស្រុង តែពុំបណ្ដាលឱ្យឆេះរាលដាលដលអ្នកក្បែរខាងឬរបួសដល់មនុស្សឡើយ ។
ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ៦ម៉ែត្រគូបនិងរថយន្តជំនួយអន្តរាគមន៍អូឡាំព្យ៉ាចំនួន២គ្រឿងពុំបាន ប្រើប្រាស់ទឹក ហើយពន្លត់ចប់នៅម៉ោង៦ ល្ងាចនាថ្ងៃខែឆ្នាំដដែល៕(ដោយសំណាង៩៦)