ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះបន្ទប់ខុនដូជាន់ទី១៥ កើតឡើងនាវេលាម៉ោង ១និង៤០នាទីរសៀល ថ្ងៃសៅរ៍ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៣ នៅចំណុចខុនដូECC-EASTVIEW ផ្លូវ៤១ ភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនរាជធានីភ្នំពេញ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះ Judy ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិចិន មុខរបរអ្នកគ្រប់គ្រងអាគារ ។ អគារខុនដូមានកម្ពស់សរុប៣៨ជាន់ បន្ទប់ដែលឆេះ C1508 ជាន់ទី១៥ មានទំហំបន្ទប់១០៥ម៉ែត្រការ៉េ ខូតខាតសម្ភារៈបន្តិចបន្តួច តែពុំបានរាលដាលដល់បន្ទប់អ្នកក្បែរខាងឡើយ។
ភ្លាមៗនោះ មានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន១២គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន០២ឡានស្មើនឹង០៨ម៉ែត្រគូបនិងរថយន្តជំនួយអន្តរាគមន៍ក្រសួងមហាផ្ទៃចំនួន ០២ពុំបានប្រើប្រាស់ទឹក និង រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន០១ឡាន ហើយពន្លត់ចប់នៅម៉ោង២និង២០នាទីរសៀល នាថ្ងៃខែឆ្នាំដដែល៕ ដោយ សំណាង៩៦