កណ្តាល ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងករណីកត់ល្បែងស៊ីសងខុសច្បាប់ (កត់ឆ្នោតវៀតណាម) កាលពីថ្ងៃទី២៣ ខែ កុម្ភៈ ឆ្នាំ២០២៣វេលា ម៉ោង៣ និង ៣០នាទីរសៀល នៅចំណុចផ្ទះឈ្មោះសុខ ធាង ភេទប្រុសអាយុ៤៣ឆ្នាំ ស្ថិតនៅភូមិម្លិច ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល។
សមត្ថកិច្ចនិយាយថា ជនសង្ស័យឈ្មោះសុខ ធាង ប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិម្លិចឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។ វត្ថុតាងចាប់យករួមមាន ១-ប៊ិចសម្រាប់កត់ឆ្នោតចំនួនបួន , ២-ក្រដាសផ្ដានពណ៌ខៀវចំនួន០១សន្លឹក, ៣-ក្រដាសមិនទាន់កត់ឆ្នោតវៀតណាមចំនួន២០សន្លឹក, ៤-ក្រដាសកត់ឆ្នោតវៀតណាមរួចចំនួន២០សន្លឹកនិង ៦-ប្រាក់រៀលចំនួន១០៧៥០០រៀល។
សមត្ថកិច្ចបន្តថា នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកេីតហេតុ ខាងលើកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកស្អាង កម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកគយ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់(កត់ឆ្នាត វៀតណាម )នៅចំណុចកើតហេតុខាងលើ បានឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាងខាងលើ បញ្ជូនមកអធិការនគរបាល ស្រុកស្អាង ដើម្បីធ្វើការសាកសួរនិងកសាងសំណុំ រឿងចាត់ការតាមនីតិវិធី ៕ ប៉ូច គឹមសុខ