បុរសជនជាតិថៃម្នាក់ ជានាយកប្រតិបត្តិ​ក្រុមហ៊ុនមួយ បាត់បង់ជីវិត នៅក្នុងក្រសួងកសិកម្ម​

ភ្នំពេញ ៖ បុរសជនជាតិថៃម្នាក់ ជានាយកប្រតិបត្តិ​ក្រុមហ៊ុន​Khmer Cold Chain បានបាត់បង់ជីវិតនៅចំណុចក្នុងក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ នឹងនេសាទ​ ផ្លូវព្រះនរោត្តម​ ក្រុម​៧៦​ ភូមិ​១៣​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ កាលពីថ្ងៃទី២៣កុម្ភៈ ឆ្នាំ២០២៣​ វេលាម៉ោង​ ១១និង៣០នាទី។

សមត្ថកិច្ចនិយាយថា ជនរងគ្រោះឈ្មោះ​​ ANURUT CHAOCHAVANIL ភេទប្រុស​ អាយុ៦៣ឆ្នាំ​ ជនជាតិ​ថៃ​ ស្នាក់នៅផ្ទះលេខ៣២​ ផ្លូវ២៨៧​ ភូមិ​២១​ សង្កាត់​បឹងកក់២​ ខណ្ឌ​ទួលគោក​​​  មុខរបរនាយកប្រតិបត្តិ​ក្រុមហ៊ុន​ Khmer Cold Chain កាន់លិខិតឆ្លងដែនលេខ​AB4018301 ។ 

តាមការសន្និដ្ឋានរបស់លោក​ឧកញ៉ា​វេជ្ជបណ្ឌិត​ នង​ សុវណ្ណ​រ័ត្ន​ គ្រូពេទ្យ​អមសាលាដំបូងរាជធានីភ្នំពេញ​ និងការិយាល័យនគរបាលបច្ចេកទេស​និងវិទ្យាសាស្រ្ត​រាជធានីភ្នំពេញ​ថា «ជនរងគ្រោះស្លាប់ដោយគាំងបេះដូង​ អាចបណ្តាលមកពីជំងឺលេីសឈាម»។

បច្ចុប្បន្ន​សពជនរងគ្រោះត្រូវបានតម្កល់ទុកនៅវត្តស្ទឹងមានជ័យដេីម្បីរង់ចាំសាច់ញាតិ៕ដោយ សំណាង៩៦

Leave a Reply

Your email address will not be published. Required fields are marked *