ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា « ក្នុងទឹកដី ក្នុងមូលដ្ឋានអស់លោក អស់លោកបង្ក្រាបល្បែងស៊ីសងតាមអនឡាញ ឡូតូ ជល់មាន់ …មិនបានផង តើអស់លោកទៅធ្វើស្អីកើតទៀត ? និយាយគ្នារាប់សិបលើកមកហើយ តែសំខាន់អស់លោកមិនព្រមធ្វើ ។ កុំចាំដល់ថ្នាក់លើស្រែក ឬចាំសម្ដេចនាយកលោកថា ទើបនាំគ្នាខ្នះខ្នែងធ្វើ ដូចមោះមុតណាស់ តែស្ងាត់តែបន្តិច មកវិញដដែល ។ អាជ្ញាធរនិងសមត្ថកិច្ច ធ្វើបែបនេះអត់កើតទេ » ។
ប្រសាសន៍ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ក្នុងពិធីបូកសរុបលទ្ធផល នៃអង្គសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងផ្តល់អនុសាសន៍ផ្តាំផ្ញើ លើកទិសដៅការងារ ជូនដល់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ សម្រាប់អនុវត្តបន្តក្នុងឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសណ្ឋាគាររ៉េស៉ីដង់ សុខាភ្នំពេញ ស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ៕ ដោយ ៖ ហួត សម្បត្តិ