ភ្នំពេញ ៖ មានករណីអគ្គីភ័យឆេះផ្ទះមួយល្វែង នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ក្រុម៤ ភូមិព្រៃល្វា សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញនៅវេលាម៉ោង ៦និង២៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះដោយមូលហេតុឆ្លងចរន្តអគិ្គសនី។
សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះសៀង ធារិទ្ធ ភេទប្រុស អាយុ ៣៩ឆ្នាំ សញ្ជាតិខែ្មរ មុខរបរដេរសាឡុង។ប្រភេទសំណង់ដែលឆេះសង់អំពី ដែកប្រក់សង្កសី មានទំហំ ៥ម៉ែត្រគុណនឹង១៦ម៉ែត្រ បណ្តាលឱ្យឆេះផ្ទះអស់ទាំងស្រុង តែមិនឆេះរាយដាលដល់ផ្ទះក្បែរបន្តិចបន្តួច។
ភ្លាមនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន ០៦គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០៦ឡាន ស្មើនឹង២៤ម៉ែត្រគូប ហើយពន្លត់ចប់នៅម៉ោង ៧និង៤០នាទីនាថ្ងៃខែឆ្នាំដដែល៕ដោយ សំណាង៩៦