ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកុងតឺន័រ និងម៉ូតូ បណ្តាលឱ្យបុរសម្នាក់របួសធ្ងន់ កើតឡើងនាថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង៩ និង១០នាទីយប់ ត្រង់ចំណុចលេីផ្លូវជាតិលេខ១ កែងផ្លូវបេតុង ជាប់វិទ្យាល័យច្បារអំពៅ ភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឱ្យដឹងថា ភាគីរថយន្តកុងតឺន័រ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខ ភ្នំពេញ 3D-6724 អ្នកបើកបររត់បាត់ បើកបរតាមផ្លូវជាតិលេខ១ ពីលិចទៅកើត ដល់ចំណុចខាងលើ ក៏បុកម៉ូតូមួយគ្រឿងពីក្រោយ ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1R-5160 បើកបរស្របទិសជាមួយរថយន្ត បើកបរដោយឈ្មោះ ជ ដារ៉ាភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅភូមិតាអី ឃុំបាស្រែ ស្រុកអង្គរបូរី ខេត្តតាកែវ បណ្តាលឱ្យរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។
បច្ចុប្បន្នករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រគល់ឱ្យទៅនគរបាលជំនាញការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ដេីម្បីចាត់ការនីតិវិធីបន្ត តាមនីតិវិធី ៕(ដោយ ធ្នូជ័យ)