ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យឆេះផ្ទះពលរដ្ឋ នៅចំណុចផ្ទះលេខ២៨A ផ្លូវលេខ៣៧១ ក្រុម១៨ ភូមិព្រែក សង្កាត់ច្បារអំពៅទី១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង ១០យប់ ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគិ្គសនី។
សមត្ថកិច្ចនិយាយថា ម្ចាស់ផ្ទះឈ្មោះយ៉េត បូណា ភេទប្រុស អាយុ៣៧ឆាំ្ន សញ្ជាតិខែ្មរ មុខរបរលក់ដូរ ។ ផ្ទះដែលឆេះសង់អំពីថ្មក្រោមឈើលើ មានទំហំ៣ម៉ែត្រគុណនឹង៨ម៉ែត្រ បណ្តាលឱ្យឆេះជាន់ទីមួយ ខូចខាតសម្ភារប្រើប្រាស់អស់ទាំងស្រុង ។
ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យចំនួន១៨គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ១៨ឡាន ស្មើនឹង៧២ម៉ែត្រគូប និង រថយន្តជំនួយអន្តរាគមន៍កងរាជអាវុធហត្ថចំនួន០២គ្រឿង ,រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿងនិង រថយន្តទីក្រុងកោះនរាចំនួន០១គ្រឿង ហើយពន្លត់ចប់នៅម៉ោង ១១នាថ្ងៃខែឆ្នាំដដែល៕ដោយធ្នូជ័យ