ឆ្លងចរន្តអគិ្គសនី ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង នៅខណ្ឌដង្កោ

ភ្នំពេញ ៖ មានករណីគ្រោះអគ្គីភ័យ​​ឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង កើតឡើងនៅចំណុចផ្លូវលេខ៣៧១ ភូមិម័រ សង្កាត់-ខណ្ឌដង្កោ  រាជធានីភ្នំពេញ បង្កការភ្ញាក់ផ្អើលនាវេលាម៉ោង​ ៩និង៥០នាទីយប់ ថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមូលហេតុឆ្លងចរន្តអគិ្គសនី។

សមត្ថកិច្ចនិយាយថា ម្ចាស់ទីតាំងឈ្មោះមឿន ធីតា ភេទស្រី អាយុ៣១ឆាំ្ន សញ្ជាតិខែ្មរ មុខរបរលក់គ្រឿងបន្លាស់ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ប្រភេទសំណង់ដែលឆេះសង់អំពីថ្មប្រក់ស័ង្កសី មានទំហំ៨ម៉ែត្រគុណនឹង១២ម៉ែត្របណ្តាលឱ្យឆេះសម្ភារប្រើប្រាស់អស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឬរបួសដល់មនុស្សឡើយ ។

ភ្លាមៗនោះមានរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ ចំនួន៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៥ឡាន ស្មើនឹង២០ម៉ែត្រគូបនិង រថយន្តជំនួយអន្តរាគមន៍ក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ហើយពន្លត់ចប់​នៅម៉ោង ១០និង២០នាទី  នាថ្ងៃខែឆ្នាំដដែល៕(ដោយ ធ្នូជ័យ)

Leave a Reply

Your email address will not be published. Required fields are marked *