ឃាត់បុរស២នាក់ ជាមួយថ្នាំញៀន១២កញ្ចប់ និង ដាវមួយ នៅស្រុកឧដុង្គ

កំពង់ស្ពឺ ៖ កម្លាំងនគរបាលស្រុកឧដុង្គ បានចុះបង្ក្រាបមុខសញ្ញាសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន២នាក់ នៅចំណុចភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ នាថ្ងៃចន្ទ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១និង៣០នាទីយប់រំលងអធ្រាត្រ ។

សមត្ថកិច្ចនិយាយថា ជនសង្ស័យ២នាក់រួមមាន ១-ឈ្មោះ វ៉េង វុទ្ធី ហៅង៉ា ភេទ ប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ និង ២-ឈ្មោះ រស់ ពេជ្រ ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកោះ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។ ដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន១២កញ្ចប់តូច, ជញ្ជីងថ្លឹងគ្រឿងញៀនមួយ ,ម៉ូតូ ១គ្រឿង, ទូរសព្ទ ៣គ្រឿង និង ដាវ១ដើម។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងនគរបាលការិយាល័យជំនាញ បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ដោយ ធ្នូជ័យ

Leave a Reply

Your email address will not be published. Required fields are marked *