ព្រះសីហនុ ៖ មានករណីរថយន្តមួយគ្រឿងបើកធ្លាក់ផ្លូវខ្លួនឯង ពេលកំពុងបើកបរតាមផ្លូវល្បឿនលឿន ត្រង់គីឡូម៉ែត្រលេខ ១៣៤-១៣៥ ភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ កាលពីម៉ោងប្រមាណ៣រសៀលថ្ងៃទី ១៩ខែ កុម្ភ: ឆ្នាំ២០២៣ បណ្តាលឱ្យមនុស្សម្នាក់ស្លាប់ និង៣នាក់ទៀតរងរបួសធ្ងន់ ស្រាល។
ប្រភពពីសមត្ថកិច្ចឱ្យដឹងថា រថយន្តរងគ្រោះថ្នាក់ម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AX-1188 បើកបរដោយឈ្មោះ TANG SHUMING ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិចិន ទិសដៅ ភ្នំពេញ – ព្រះសីហនុ ។ ក្នុងរថយន្តមានអ្នករួមដំណើរក្រៅពីអ្នកបើកបរ ៣នាក់ទៀត (ស្រីម្នាក់និងប្រុស២នាក់)សរុបមានគ្នាទាំងអស់៤នាក់បណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់។
ប្រភពបន្តថា ដំបូងរថយន្តខាងលើបានធ្វើដំណើរពីភ្នំពេញ ឆ្ពោះមកក្រុងព្រះសីហនុ ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុបានផ្ទុះកង់ក្រោយបណ្តាលឱ្យរថយន្តក្រឡាប់ធ្លាក់ខុសផ្លូវល្បឿនលឿន បណ្ដាលឱ្យបុរសជនជាតិចិនម្នាក់ស្លាប់ និងស្ត្រីម្នាក់ទៀតរបួសធ្ងន់តែម្តង ៕(ដោយសំណាង៩៦)